ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង ១០:៣០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កឡើងដោយខ្លួនឯង នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៦៨/១៦៩ ស្ថិតនៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ មានទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ បើកបរដោយឈ្មោះ អុិត សុខ ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅ ភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។រថយន្តម៉ាក ហុីយ៉ានដាយ មួយតោនកន្លះ ពណ៍ស គ្មានស្លាកលេខ មកដល់ចំណុចខាងលើរថយន្តបានធ្លាក់ពីខឿនផ្លូវមកខាងស្តាំងដៃបណ្ដាលឲក្រឡប់ខ្លួនឯង (រងរបួសមធ្យម)។ បច្ចុប្បន្នកម្លាំងស្នាក់ការសន្តិសុខ៤០១សហការជាមួយប៉ុស្តិ៍នគបាលរដ្ឋបាលតានៃ បានជួយសង្គ្រោះបានបញ្ជូនទៅមន្ទីពេទ្យឯកជននៅវាលរេញ។ចំណែករថយន្តត្រូវបានប៉ុស្តិ៍នគបាលតានៃ យកទៅរក្សាទុក៕