លោកធីម សំអាន អភិបាលខណ្ឌបឹងកេងកង ចែកអំណោយដល់មនុស្សចាស់ ដើម្បីប្រារព្ធទិវាមនុស្សចាស់អន្តរជាតិ១តុលា
អង្គភាព សារព័ត៌មាន KMS TV Online យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

លោកធីម សំអាន អភិបាលខណ្ឌបឹងកេងកង ចែកអំណោយដល់មនុស្សចាស់ ដើម្បីប្រារព្ធទិវាមនុស្សចាស់អន្តរជាតិ១តុលា

ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ១ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ,លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង ,លោក រឿង សេរីតារា អនុប្រធានមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងនិតិសម្បទានរាជធានីភ្នំពេញ រួមជាមួយគណៈអភិបាលខណ្ឌ បានប្រារព្ធពិធីអបអរសារទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្ដរជាតិ ថ្ងៃទី០១ តុលា ២០២១ និងចែកអំណោយជូនដល់ចាស់ជរាចំនួន ២១គ្រួសារ ទាំង០៧សង្កាត់ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ អំណោយរួមមាន៖ ១-ថវិកា ចំនួន ៥០,០០០រៀល ២-អង្ករ ២៥គីឡូក្រាម ៣-មី ចំនួន ១កេស ៤-ម៉ាស ចំនួន១០ ជែល ១ដបតូច ៥-ទឹកដោះគោឆៅ ចំនួន ២យួរ ៦-ស្ករស ចំនួន ១កញ្ចប់ ៧-ក្រមា ចំនួន ១។ សូមបងប្អូនបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា” ៣កុំ ៣ការពារ”៕

Post a Comment

Previous Post Next Post

Technology