លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យនៅថ្ងៃទី២៦ខែតុលាឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទីល្ងាច បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ សហការជាមួយក្រុមការងារគណៈកម្មការអន្តរក្រសួងចុះដោះស្រាយផលប៉ះពាល់ផ្លូវល្បឿនលឿនពីភ្នំពេញ–ព្រះសីហនុដោយអនុវត្តវិធានការរដ្ឋបាលនៅលើទីតាំងផ្លូវល្បឿនលឿន ស្ថិតនៅភូមិចែងម៉ែង និងភូមិសំរោង ស/កសំរោងក្រោម។ ក្នុងនោះលោកអភិបាលខណ្ឌ ក៍បានបន្តធ្វើសន្និសីទសារព័ត៌មានជាមួយអ្នកសារព័ត៌មានពីលទ្ធផលនៃការដោះស្រាយផលប៉ះពាល់កន្លងមកផងដែល។ ក្នុងនាមរដ្ឋបាលខណ្ឌពោធិ៍សែនជ័យសូមថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋដែលចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីពន្លឿនការស្ថាបនាផ្លូវល្បឿនលឿនតាមការគ្រោងទុក ។