ក្រុមការងារត្រួតពិនិត្យ និង វាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ និង ថ្នាក់ខណ្ឌ នៃរដ្ឋបាលខណ្ឌមានជ័យ
អង្គភាព សារព័ត៌មាន KMS TV Online យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ក្រុមការងារត្រួតពិនិត្យ និង វាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ និង ថ្នាក់ខណ្ឌ នៃរដ្ឋបាលខណ្ឌមានជ័យ

។ (រាជធានីភ្នំពេញ)នៅវេលាម៉ោង ០៨ៈ៣០ នាទីព្រឹក ថ្ងៃ សុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០២១ ក្រុមការងារត្រួតពិនិត្យ និង វាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ និង ថ្នាក់ខណ្ឌ នៃរដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធានលេខាធិការដ្ឋានក្រុមការងារត្រួតពិនិត្យ និង វាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថាន សិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់ខណ្ឌមានជ័័យ បានចុះត្រួតពិនិត្យ និង វាយតម្លៃ នូវ សាលារៀន(រដ្ឋ)កំរិតបឋមសិក្សា ចំនួន ០៣ទីតាំងមាន ៖ ១- សាលាបឋមសិក្សាចាក់អង្រែលើ ស្ថិតក្នុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ២- សាលាបឋមសិក្សា ហ៊ុន សែន ចាក់អង្រែ ស្ថិតក្នុងសង្កាត់ ចាក់អង្រែក្រោម ។ ៣- សាលាបឋមសិក្សា ចាក់អង្រែ ភូមិ៣ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបញ្ជាក់បន្ថែមថា ដើម្បី គ្រោងបើកដំណើរការឡើងវិញនៅសាលាបឋម នៅថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះបាន គណះនាយក នាយិកា សាលា ត្រូវត្រៀមលក្ខណះសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និង ការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញអាជ្ញាធរមូលដ្ឋាន រួមទាំងអនុវត្តន៍វិធានការសុខាភិបាលអោយបានជាប់ជាប្រចាំផងដែរ ។

Post a Comment

Previous Post Next Post

Technology