ខេត្តព្រះសីហនុ៖ ភ្ញៀវទេសចរចូលមក លេងខេត្តព្រះសីហនុក្នុង ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះមានការកើនឡើង នៅថ្ងៃទី ៥នឹង ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ។
អង្គភាព សារព័ត៌មាន KMS TV Online យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ខេត្តព្រះសីហនុ៖ ភ្ញៀវទេសចរចូលមក លេងខេត្តព្រះសីហនុក្នុង ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះមានការកើនឡើង នៅថ្ងៃទី ៥នឹង ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ។

 






លោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា.ភ្ញៀវទេសចរផ្ទៃក្នុងសរុប៣២.២៧២នាក់ កើនឡើង១០,៦២% ក្នុងនោះ


•  ភ្ញៀវជាតិ៣១.៣៩១នាក់ កើនឡើង៩,៦៣%


•  ភ្ញៀវបរទេស សរុប៨៨១នាក់ កើនឡើង៦៣,១៤%


. ភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប៣១.៨៣៦នាក់ កើនឡើង៥១,៥៣% ក្នុងនោះ


• ភ្ញៀវជាតិ ៣១.១២៣នាក់ កើនឡើង៥១,៥៣%


• ភ្ញៀវបរទេស ៧១៣នាក់ កើនឡើង៥០,៩៩%


៣.ពុំមានភ្ញៀវចូលតាមព្រលានយន្តតហោះអន្តរជាតិខេត្តព្រះសីហនុទេ។


៤. ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានា


• មានភ្ញៀវសរុប៤២៤នាក់ ថយចុះ២៧,៨៩% ក្នុងនោះ


•  ភ្ញៀវជាតិ២៥៨នាក់ ថយចុះ៤២,០២%


•  ភ្ញៀវបរទេស១៦៦នាក់ កើនឡើង១៦,០៨%


ទន្ទឹមនឹងភ្ញៀវមានការកើនឡើង លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា មន្ទីរទេសចរណ៍សហការជាមួយអាជ្ញាធរក្រុងសមត្ថកិច្ច បានចុះអប់រំ ចុះត្រួតពិនិត្យសណ្ដាប់ធ្នាប់ត្រួតពិនិត្យការលក់ដូរសណ្ដាប់ធ្នាប់ចរាចរណ៍ និងសំអាតអនាម័យបរិស្ថានតំបន់ឆ្នេរ ជាពិសេសត្រួតពិនិត្យណែនាំ ទៅលើវិធានការសុវត្ថិភាពទេសចរណ៍និងវិធានការសុខាភិបាលដល់បងប្អូនប្រជាពលរដ្ឋដែលបានមកលក់ដូរនៅតាមតំបន់ឆ្នេរ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នឹង វេចខ្ចប់អនាម័យបរិស្ថានឲ្យបានត្រឹមត្រូវទុកដាក់នូវធុងសំរាម។


ប្រធានមន្ទីរក៏បានបញ្ជាក់បន្ថែមថា នៅតាមតំបន់ឆ្នេរសាធារណៈទាំងអស់មិនអនុញ្ញាតឲ្យបងប្អូនអ្នកលក់ដូរចាប់ទីតាំង សម្រាប់យកសេវាទៅដល់ភ្ញៀវនោះឡើយ ព្រោះឆ្នេរគឺទុកសម្រាប់បម្រើ ទៅដល់បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តជាសាធារណៈ ហើយបើក្រុមការងារទទួលព័ត៏មាននិងពិនិត្យឃើញថាមានការ យកសេវា និងជួលមានតម្លៃខ្ពស់ ក្រុមការងារនឹងបញ្ឈប់ការលក់ដូររបស់ពួកគាត់ ហើយការលក់ដូរត្រូវមានគម្លាតសុវត្ថិភាពជាចម្បង៕

Post a Comment

Previous Post Next Post

Technology