(រាជធានីភ្នំពេញ)នារសៀលថ្ងៃពុធ ១៣កើត ខែកក្តឹក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយសគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ និង លោក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខណ្ឌមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និង ផ្តល់អំណោយផ្តល់ជូនកម្លាំងសណ្តាប់ធ្នាប់ និងអនាម័យខណ្ឌ ចំនួន ៥០ នាក់ ។ នាឱកាសនោះដែរ លោក ពេជ្រ កែវមុនី អភិបាល ខណ្ឌមានជ័យ បានកោតសរសើរ ចំពោះកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ដែលបានខិតខំ បំពេញភារៈកិច្ចការងារក៏ដូចជាការចូលរួមប្រចាំការ និង ចុះល្បាតក្នុងមូលដ្ឋានកន្លងមកបានយ៉ាងសកម្មជូនរដ្ឋបាល ខណ្ឌមានជ័យ ក៌ដូចជាថ្នាក់ដឹកនាំខណ្ឌប្រគល់ជូន ។ ម្យ៉ាងទៀត កម្លាំងសណ្តាប់ធ្នាប់ បានបំពេញនូវ តួនាទី ភារកិច្ច របស់ខ្លួន និងខិតខំប្រឹងប្រែង រក្សាសុន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន មិនអោយមានភាពភ័យខ្លាចរឿងអសន្តិសុខ ក្នុងភូមិ ជាពិសេសនោះ គឺរក្សាបាននូវភូមិ សង្កាត់ មានសុវត្ថិភាព មិនអោយបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន មានការព្រួយបារម្ភឡើយ ។ ទន្ទឹមនឹងនេះដែរ លោក អភិបាល បានបន្តទៀតថា ដោយមើលឃើញក្នុងរយៈពេលថ្មីៗនេះ កម្លាំងសណ្តាប់ធ្នាប់ យើងខិតខំប្រឹងប្រែងនូវការចុះល្បាតតាមមូលដ្ឋាន ដើម្បីកាត់បន្ថយការរីករាលដាលនៃមេរោគ កូវីដ-១៩ ជាងនេះទៅទៀតកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ យើងបានសហការជាមួយកម្លាំងអធិការ និង មូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យ បង្ក្រាបនូវបទល្មើសផ្សេងៗក្នុងមូលដ្ឋានខណ្ឌ ជាពិសេសក្នុងកំឡុងពេលបិទខ្ទប់ភូមិសាស្ត្រ ខណ្ឌមានជ័យ កន្លងមក កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ យើងដើរតួនាទីយ៉ាងសំខាន់ក្នុងការចុះក្បាតតាមគោលដៅ ដែលរដ្ឋបាលខណ្ឌ ដាក់ជូន ។ បន្ទាប់មក លោក អភអភិបាល ធ្វើយ៉ាងណាកម្លាំងសណ្តាប់ធ្នាប់ ខណ្ឌមានជ័យ ត្រូវមានអនាម័យ ថែរក្សាសុខភាព និងអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ របស់ រាជរដ្ឋាភិបាល និងតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់អោយបានខ្ជាប់ខ្ជួននូវ ៖ ១. ត្រូវមានវិន័យ ២. ត្រូវស្តាប់បទបញ្ជា ៣. ត្រូវគោរព តួនាទី ភារកិច្ច ៤. សាមគ្គីភាពផ្ទៃក្នុង ។ ក្នុងការសំណេះសំណាលនេះដែរក្នុងមួយនាក់ទទួលបាន : - អង្ករ ៣០ គីឡូក្រាម - មីកំប៉ុង ១យួរ - ទឹកសុទ្ធ ១យួរ - ត្រីខ ១យួរ - ម៉ាស់ ២កញ្ចប់ ដើម្បីសម្រួលដល់ជីវភាពគ្រួសារផងដែរ ។
លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយសគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ និង លោក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខណ្ឌមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និង ផ្តល់អំណោយផ្តល់ជូនកម្លាំងសណ្តាប់ធ្នាប់ និងអនាម័យខណ្ឌ ចំនួន ៥០ នាក់ ។
byKS01
-
0