នៅវេលាម៉ោង ២០:០០ នាទីយប់ ថ្ងៃ អង្គារ ១២រោច ខែ អស្សជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២១ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំ គណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និង ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅផ្លូវ ២៧១ កែងផ្លូវ ៣៧១ ត្រង់ចំណុចឃ្លាំងដែក ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ដែលមានកម្លាំងចូលរួមសរុប ៤៣ នាក់ ។ - អធិការនគរបាលខណ្ឌ ចំនួន ២៥ នាក់ - មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ចំនួន ០៨ នាក់ ។ - កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ចំនួន ១០ នាក់ ។ ជាលទ្ធផលក្នុងការត្រួតពិនិត្យ ដូចជា ៖ - បានត្រួតពិនិត្យរថយន្តតូចធំឆ្លងកាត់ចំនួន ៣៨ គ្រឿង ។ - ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ២២ គ្រឿង ។ - រថយន្តដែលត្រូវបកកញ្ចក់ខ្មៅ ចំនួន ០០ គ្រឿង ។ - ម៉ូតូគ្មានផ្លាកលេខត្រូវអប់រំ ចំនួន ០០ គ្រឿង ។ - អាវុធជាតិផ្ទុះឆ្លងកាត់ ចំនួន ០០ ។ - សារធាតុញៀនឆ្លងកាត់ ចំនួន ០០ ។ ក្នុងការត្រួតពិនិត្យអាវុធជាតិផ្ទុះ បានបញ្ចប់នៅម៉ោង ២១:០០ នាថ្ងៃខែឆ្នាំដដែល ។