(ខេត្តព្រៃវែង)បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍បានឲ្យដឹងនៅថ្ងៃទី២១ ខែវិច្ជិកា ឆ្នាំ២០២១នេះ គឺនៅថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែវិច្ជិកា ឆ្នាំ២០២១ នៃពិធីបុណ្យអ៊ុំទូក អកអំបុក សំពះព្រះខែ ឆ្នាំនេះ មានអ្នកទេសចរណ៍ជាតិ មកទស្សនា នៅតំបន់រមណីយដ្ឋាននានា ក្នុងខេត្តព្រៃវែង ប្រមាណជា ៣,៩៣៥ នាក់។ មាន៖ -រមណីយដ្ឋាននគរភ្នំ ១,២៥២ -រមណីយដ្ឋាន អភិរក្សសត្វស្លាបទួលពាន់តាឡី ៧៧១ -រមណីយដ្ឋានបារាយណ៍អណ្ដែត ១,២៣៧ -គោលដៅទេសចរណ៍ស្ទឹងចារ ៥៩៧ -រមណីយដ្ឋានធម្មជាតិ សួនសត្វ តាដាបាយ៉ាប ៤០ -គោលដៅទេសចរណ៍ ប្រាសាទព្រៃដើមស្រុក ៣៨។ លោក ទឹម ទេពវង្សា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រៃវែង បានឲ្យដឹងដែថា៖ ក្នុងដំដើរកំសាន្ដរបស់ភ្ញៀវទេសចរណ៍ ដែលមកទស្សនា កំសាន្ត ដោយមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថា ភ្ញៀវទេសចរនៅបារម្ភខ្លាចជំងឺកូវីដ-១៩ផងដែរ។ លោកប្រធានមន្ទីរ បានលើកឡើងថា ចំពោះការរៀបចំឱ្យចូលទស្សនានៅរមណីយដ្ឋាននានា ត្រូវបានអាជ្ញាធរ និងក្រុមការងាររៀបចំតាមវិធានការណែនាំពីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលផងដែរ។ ជាក់ស្ដែងក្រុមការងារបានរៀបចំឱ្យភ្ញៀវទេសចរទាំងអស់ មានវាស់កំដៅ លាងដៃនឹងទឹកអាលកុល និងតម្រូវឱ្យពាក់ម៉ាស់បានគ្រប់គ្នាផងដែរ៕