(ព្រៃវែង) ៖ ដោយមានការដឹកនាំនិងចង្អុលបង្ហាញ បញ្ជារពីឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង កម្លាំងជំនាញខេត្ត និងស្រុកសហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌ នាយកដ្ឋានបច្ចេកទេសវិទ្យាសាស្រ្ត និងដោយមានការសម្របសម្រួលពី ឯកឧត្តម គុជ គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រៃវែង។ បានធ្វើការស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យ៉ែម សុផែន ភេទ ប្រុស អាយុ ២០ ឆ្នាំ ពីបទប៉ុនប៉ងរំលោភសម្លាប់ជនរងគ្រោះឈ្មោះ ផល ផានិត ភេទ ស្រី អាយុ ១២ ឆ្នាំនៅភូមិទួលជៃឃុំព្រះស្ដេច កាលពីយប់ថ្ងៃ ៦/១១/២០២១ ហើយជនសង្ស័យបានសារភាពថានៅតាមផ្លូវក្បែផ្ទះជនរងគ្រោះខ្លួនក៏បានលួងលោមបបួលក្មេងនោះអោយទៅកន្លែងជប់លៀងជាមួយខ្លួន ពេលដល់កន្លែងស្ងាត់ចុះពីផ្លូវទៅកន្លែងកើតហេតុ ពេលនោះជនសង្ស័យក៏ធ្វើសកម្មភាពចាប់ជនរងគ្រោះបំណងរំលោភ ជនរងគ្រោះខំរើបំរាស់ ជនសង្ស័យខ្លាចបែកការក៏ច្រានជនរងគ្រោះទម្លាក់ទឹកទៅ ហើយខ្លួនក៏លោតចុះទៅសង្កត់ក្បាលច្រមុចទឹកប្រហែល 15នាទី ជនសង្ស័យគិតថាជនរងគ្រោះស្លាប់ហើយ ក៏បានធ្វើដំណើត្រឡប់មកផ្ទះវិញ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។