ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តថា មកដល់ពេលបច្ចុប្បន្ននេះ បច្ចេកទេសឧស្សាហកម្ម កំពុងតែវិវឌ្ឍន៍ទៅមុខ ប៉ុន្តែនៅមានមន្ត្រីយើងខ្លះ សូម្បីតែហ្វេសប៊ុកមិនទាន់ចេះលេងផង ឬមិនចេះប្រើទូរស័ព្ទស្មាតហ្វូនតែម្តង ដែលប្រការនោះ ធ្វើឱ្យការងារដើរមិនទាន់បច្ចេកវិទ្យា ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ជំងឺកូវីដ១៩ ប្រភេទថ្មី (ប៊ីអេ4,ប៊ីអេ5) គឺមានការឆ្លងឆាប់រហ័ស និងឆ្លងឡើងវិញបើទោះបីជា អ្នកធ្លាប់កើតជំងឺកូរវិតព្យាបាលជាហើយក៏ដោយ ។ ហើយការវិវិត្តន៍នៃជំងឺនេះគឺមានការលំបាកក្នុងការ ការពារមិនឱ្យកើត ប្រសិនបើបុគ្គលម្នាក់ៗ ខ្វះការប្រុងប្រយ័ត្នដោយខ្លួនឯង ជាពិសេសការឆ្លង ងាយនិងកើតឡើងក្នុងពេលទទួលទានអាហារជុំគ្នា ក្នុងពិធីបុណ្យ ឬពិធីជប់លៀងផ្សេងៗជាដើម ៕
Tags:
ព័ត៌មានជាតិ