កាលពីវេលាម៉ោង ២ រំលងអាធ្រាត យប់មិញនេះ ម្ចាស់ផ្ទះ Liverpool បានត្រឹមស្មើជាមួយ Crystal Palace ក្នុងលទ្ធផល ១ ទល់នឹង ១ តែប៉ុណ្ណោះ។
គ្រាប់បាល់ដំបូងគឺស៊ុតបញ្ចូលទីដោយកីឡាករ Wilfried Zaha ហើយត្រូវបានតាមស្មើមកវិញដោយការទាត់បាល់បញ្ចូលទីដ៏ល្អរបស់ Luis Diaz ។
ហើយនៅពេលដែល Nunez ត្រូវបានបណ្តេញចេញ ពោលគឺនៅនាទីទី៥៧ ពេលដែលគាត់បានបង្ករហឹង្សា នឹងកាយវិការឆេវឆាវមួយពេល។ ការបណ្តេញចេញនេះដែរ បានធ្វើអោយក្រុមបាត់សមាជិកម្នាក់
ជាកត្តាដ៏ធំមួយផងដែរ ដែលធ្វើបាត់ឳកាសក្នុងការយកជ័យនៅក្នុងផ្ទះរបស់ខ្លួន។ តែយ៉ាងណា Luis Diaz ដែលបានតាមស្មើមកវិញ បន្ទាប់ពីការ Assist ពីរៀមច្បង Milner នៅនាទីទី៦១
ហើយលទ្ធផលបន្តរក្សាដដែលរហូតបញ្ចប់ការប្រកួត។
សរុបមក ២ ប្រកួតរបស់ Liverpool នៅដើមរដូវកាលនេះ គឺបានត្រឹម ៤ពិន្ទុប៉ុណ្ណោះ ខណៈ Manchester City ឈរនៅកំពូលតារាងបណ្តោះអាសន្ន ដែលមាន ៦ពិន្ទុ នឹងគ្រាប់បាល់ទាត់ចូលសរុប ៦គ្រាប់ផងដែរ។