សម្តេចតេជោៈ អ្នកសារព័ត៌មានណាដែលជេរប្រមាថអ្នកទៃគឺត្រូវដកអាជ្ញាប័ណ្ណ!
អង្គភាព សារព័ត៌មាន KMS TV Online យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សម្តេចតេជោៈ អ្នកសារព័ត៌មានណាដែលជេរប្រមាថអ្នកទៃគឺត្រូវដកអាជ្ញាប័ណ្ណ!

(​ភ្នំពេញ)៖ ក្នុងឱកាស​អញ្ជើញចែក​សញ្ញា​ប​ត្រដល់​និ​សិ​ត្ស​ប្រមាណ​៣០៧៥​នាក់​នៅ​សាកល​វិទ្យា​ល័យអាស៊ី-​អឺរ៉ុប នៅ​ព្រឹក​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២២​។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើ​ការណែនាំ​ឱ្យលោក ​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន ដក​អាជ្ញា​ប​ណ្ណអ្នក​សារព័ត៌មាន​ណា ដែល​ប្រើប្រាស់​ភាសា​ជេរប្រមាថ​អ្នក​ដ​ទៃ​។​ សម្តេច​តេជោៈ បាន​ថ្លែងថា នៅពេល​ខាងមុខ​ប្រសិនបើ​មាន​អ្នក​សារពត៌មាន​ណា ប្រើប្រាស់​ភាសា​ជេរប្រមាថ​អ្នកដទៃ គឺ​ត្រូវ​ដក​អាជ្ញា​ប័ណ្ណពួកគេ​តែម្តង​។​



សម្តេចបាន​បញ្ជាក់ថាៈ រាជរដ្ឋាភិបាល​ផ្តល់​សិ​ទ្ធិដល់​ប្រជាពលរដ្ឋ​ក្នុង​ការនិយាយ​បញ្ចេញមតិ តែ​រាជរដ្ឋាភិបាល​មិនបាន​ផ្តល់​សិទ្ធិ​ជេរប្រមាថ​អ្នក​ដ​ទៃ​នោះ​ទ្បើ​យ​។​

សម្តេចតេជោ​ថ្លែងថា​ ថ្ងៃក្រោយ កាញារីទ្ធ អា​ក្រុម​ណា​ចេញមក​ជេរ បិទ​វា​ទៅ ឲ្យ​សិទ្ធិ​អ្នកឯង​ក្នុង​ការនិយាយ​បញ្ចេញមតិ ក៏ប៉ុន្តែ​សិទ្ធិ​ជេរ មិន​ត្រូវបាន​ប្រើប្រាស់​ក្នុង​អាហ្នឹង​ទេ ដក​វា​ទៅ ហើយ​វា​ទ្បា​យ​ហ្វេ​ស​ប៊ុ​ក​ឬមួយ​ជេរ អាហ្នឹង​ជា​រឿង​របស់​វា៕



Post a Comment

Previous Post Next Post

Technology