សេចក្តីបកស្រាយបំភ្លឺ និងបដិសេធព័ត៌មាន របស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
អង្គភាព សារព័ត៌មាន KMS TV Online យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សេចក្តីបកស្រាយបំភ្លឺ និងបដិសេធព័ត៌មាន របស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល


បន្ទាប់ពីបានឃើញផេកហ្វេសប៊ុកមួយមានឈ្មោះ ហង្ស សំណាង Hang Samnang  កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ បានចុះផ្សាយព័ត៌មានមិនពិត លើបណ្តាញសង្គមហ្វេសប៊ុកមានរយៈពេល ៧:៤៣វិនាទី ៖ 

-ត្រង់ចំណុចនាទី ២:២៤នាទី បាននិយាយថា កាស៊ីណូមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងទេ តែមានម៉ូតូជាផ្លាកលេខកម្ពុជាចូលក្នុងបរិវេណកាស៊ីណូទៅវិញ (សូមជម្រាបថា ចំពោះម៉ូតូដែលមានផ្លាកលេខកម្ពុជានោះ គឺជាប្រជាពលរដ្ឋខ្មែរ ជាបុគ្គលិកបម្រើការងារនៅទីនោះតែប៉ុណ្ណោះ)។ 

-ត្រង់ចំណុចនាទី ៣:៣៥នាទី បាននិយាយថា មានសមត្ថកិច្ចទៅរត់ម៉ូតូឌុបនៅចំណុចបរិវេណកាស៊ីណូ ខាងលើនោះ (គឺជាការលើកឡើងមិនពិតនោះទេ)។  

-ត្រង់ចំណុចនាទី ៤:២៥វិនាទី បាននិយាយថា ចំពោះអាជ្ញាធរវៀតណាម មកដាក់កៅអីហូតកាតជាមួយសមត្ថកិច្ចកម្ពុជាជាមួយគ្នា (គឺមិនពិតនោះទេ គឹជាកាបរិហារកេរ្តិ៍ និងប្រមាថដល់សមត្ថកិច្ចដែលកំពុងធ្វើការរាល់ថ្ងៃពាក់ព័ន្ធនឹងជនអន្តោរប្រវេសន៍ឆែកប៉ាស្ព័រប្រជាពលរដ្ឋវៀតណាម ដែលចូលធ្វើការនៅស្រុកខ្មែរ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនក្នុងតំបន់ខាងលើ ចំពោះការបរិយាយដោយគ្មានការអំណះអំណាងដោយយកតែផ្នែកភាគីម្ខាងផ្ញើតាម voice សម្លេង ដែលតួនាទីជាអ្នកសារព័ត៌មានយកតែប្រភពតែម្ខាង គឺជាលក្ខណៈមួយមិនពេញលក្ខណៈអ្នកសារព័ត៌មាន មិនបានតេសម្ភាសន៍មកអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្ត។


ស្នងការដ្ឋាននគរបាលកណ្តាល សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់ផេកខាងលើ ដែលមានគោលបំណងអាក្រក់ បំពុលបរិយាកាសសង្គម ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ចំពោះព័ត៌មានខាងលើ គឺជាព័ត៌មានមិនពិត ដែលមានចរិតបំភ្លៃ បំពុលបរិយាកាសសង្គមដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។ ពេលនេះសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ ស្វែងរកម្ចាស់ផេកហ្វេសប៊ុកខាងលើ ដើម្បីឲ្យចូលខ្លួនមកបកស្រាយបំភ្លឺចំពោះការចុះផ្សាយផ្សាយព័ត៌មានមិនពិត។ 



ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមស្នើឲ្យអគ្គនាយកដ្ឋានព័ត៌មាន និសោតទស្សន៍នៃក្រសួងព័ត៌មាន មេត្តាចាត់វិធានការ និងជួយស្វែងរកមុខផេកហ្វេសប៊ុកឈ្មោះ ហង្ស សំណាង Hang Samnang ដើម្បីផ្ត..ន្ទាទោស ឬដកអាជ្ញាបណ្ណចេញតាមច្បាប់៕ 


សូមចូលរួមសហការចែកចាយតែព័ត៌មានពិត !!!

Post a Comment

Previous Post Next Post

Technology