ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ លោក ដួង អក្ខរា បានចេញលិខិតបំភ្លឺរៀបរាប់លម្អិត ក្នុងគោលបំណង ឆ្លើយតបការ បរិយាយបំផ្លើស គ្មានការពិត មួលបង្កាច់ របស់គណនីហ្វេសប៊ុក ឈ្មោះ Heng Yong ដែលមានខ្លឹមសារដើមដូចខាងក្រោម៖
លិខិតបំភ្លឺព័ត៌មាន៖
ខ្ញុំបាទឈ្មោះ ដួង អក្ខរា អាយុ ៤២ ឆ្នាំ ជាតិខ្មែរ មានទំនៅផ្ទះលេខ១៨ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សូមជម្រាបជូន សាធារណជន និង ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ មេត្ដាជ្រាបថា៖ ថ្មីៗនេះ គឺនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ មានគណនីបណ្ដាញសង្គម ហ្វេសប៊ុក ឈ្មោះ Heng Yong ពីបុរីញ៉ូវយ៉ក សហរដ្ឋអាមេរិក បានបង្ហោះរូបខ្ញុំបាទ ដែលមានទាំងភ្ជាប់រូបភាពថ្នាក់ដឹកនាំ ផង ដោយភ្ជាប់នូវសេចក្តីបរិយាបំផ្លើស មិនមានការពិត មួលបង្កាច់រូបខ្ញុំបាទ ដែលអាចបង្កឱ្យមានការភាន់ច្រឡំ និងការបកស្រាយមួយចំនួន ដែលប៉ះពាល់ដល់កិត្ដិយសរបស់ខ្ញុំបាទ ។
ហេតុដូច្នេះ ដើម្បីជៀសវាងការភាន់ច្រឡំ និងការបកស្រាយនានា ខ្ញុំបាទសូមបំភ្លឺព័ត៌មានជូន សាធារណជន និង ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ មេត្ដាជ្រាបដូចខាងក្រោម៖
១. នៅអំឡុងខែកញ្ញា ឆ្នាំ២០២២ ខ្ញុំត្រូវបានឈ្មោះ វិសាល ជាបុគ្គលិកផ្នែកលក់ និងឈ្មោះ យ៉ុង ហេង (ជាម្ចាស់គណនីហ្វេសប៊ុកខាងលើ) ជាប្រធានផ្នែកលក់នៃក្រុមហ៊ុន Centuary21 ណែនាំឲ្យខ្ញុំទិញដីមួយកន្លែងនៅក្រោយផ្សារព្រែកឯង ក្នុងតម្លៃ ៤០១០០០ (សែសិបម៉ឺន មួយពាន់ ដុល្លាអាមេរិក) ដោយពួកគេធានាថានឹងសម្រួលឲ្យអ្នកលក់ឲ្យខ្ញុំឲ្យទាល់តែបាន នឹងថែមទាំងធានារកកម្ចីធនាគារជូនខ្ញុំបាទថែមទៀតផង ។ ពេលនោះខ្ញុំ ក៏សម្រេចចិត្តថាទិញដីនោះ ប៉ុន្តែឈ្មោះ យ៉ុង ហេង បានប្រាប់ខ្ញុំថា សេវាកម្មក្នុងការកាត់ប្លង់ដី និងការសម្រួលការងារផ្សេងៗ ត្រូវចំណាយអស់ចំនួន ២០ ០០០ (ពីរម៉ឺនដុល្លាអាមេរិក) ។ ឮដូចនេះខ្ញុំថា ខ្ញុំសង្ឃឹមតែលើកម្ចីពីធនាគារតែប៉ុណ្ណោះ គឺគ្មានប្រាក់ ២០ ០០០ (ពីរម៉ឺនដុល្លាអាមេរិក) ចំណាយឡើយ តែឈ្មោះ យ៉ុង ហេង បានឆ្លើយភ្លាមថា មិនអីទេ ដីនេះដឹងតែលក់ចេញចំណេញភ្លាមវិញនោះទេ ចឹងចាំគាត់(យ៉ុង ហេង) អ្នកចេញជំនួសសិន ពេលលក់ចេញបាន ចាំកាត់កងគ្នាក៏បាន ។ ដោយទុកចិត្តលើឈ្មោះ វិសាល ហើយជាក់ស្ដែងរូបខ្ញុំបាទក៏មិនទាន់បានចំណាយប្រាក់អ្វីផងនោះ ក៏សុខចិត្តតាមការអះអាងរបស់ឈ្មោះ យ៉ុង ហេង ប៉ុន្តែឈ្មោះនេះឲ្យខ្ញុំជួយចេញសែកមួយសន្លឹកឲ្យគេ ។ ក្រោយមកអស់រយៈពេល ០២ ខែ កន្លែងផុតទៅ ស្រាប់តែឈ្មោះ យ៉ុង ហេង ប្រាប់ថាដីនេះគ្មានម៉ូយទិញទេ ហើយទាមទារឲ្យខ្ញុំបាទបង់ការប្រាក់១០%នៃប្រាក់ចំនួន ២០ ០០០ (ពីរម៉ឺនដុល្លាអាមេរិក) ដែលគាត់ថាចេញកាត់ប្លង់ជំនួសខ្ញុំនោះទៅវិញ ។ ដោយខ្ញុំបាទជាមនុស្សមានទំនួលខុសត្រូវ ហើយដោយនៅតែសង្ឃឹមថាដីនោះនឹងត្រូវលក់ចេញវិញបាន ខ្ញុំក៏សុខចិត្តទទួលខុសត្រូវលើប្រាក់ចំនួន មិនត្រឹមតែ ២០ ០០០ (ពីរម៉ឺនដុល្លា) នោះទេ គឺទទួលខុសត្រូវលើការប្រាក់១០% ដែលបានកើនឡើងដល់ទៅ ២៦០០០ (ពីរម៉ឺនដុល្លា) ផ្សេងបន្ថែមទៀត ។
២. មនុស្សខ្ញុំត្រង់ ប៉ុណ្ណឹងហើយ ទទួលខុសត្រូវប៉ុណ្ណឹងហើយ បញ្ហាគឺស្ថិតនៅត្រង់ថាដីដែលឈ្មោះ យ៉ុង ហេង ណែនាំឲ្យខ្ញុំទិញនោះលក់វាមិនចេញ ហើយថែមទាំងឈ្មោះនេះទៀតសោតជាអ្នកយល់ព្រមចេញលុយ ២០០០០(ពីរម៉ឺនដុល្លាអាមេរិក) ជួសខ្ញុំមុនដើម្បីកាត់ប្លង់ តែបែជាមកប្ដឹងខ្ញុំទៅសមត្ថកិច្ច ទៅតុលាការពីសែកអត់លុយ ទាមទារប្រាក់ពីខ្ញុំចំនួន ៤៦ ០០០ (បួនម៉ឺនប្រាំមួយពាន់ដុល្លាអាមេរិក) ទៅវិញ ។ ការពិតប្រាក់ពិតប្រាកដ ដែលឈ្មោះ យ៉ុង ហេង មានសិទ្ធិកាត់កងពីខ្ញុំវិញនោះ គឺមានចំនួន តែ ២០០០០ (ពីរម៉ឺនដុល្លា) តែប៉ុណ្ណោះ ហើយបានឯកភាពគ្នាហើយថាកាត់កងពេលដែលលក់ដីបាន ប៉ុន្តែដោយឈ្មោះនេះមិនគោរការសន្យារបស់ខ្លួន បង្ខំខ្ញុំគ្រប់រូបភាព និងបានដាក់បណ្ដឹងខ្ញុំទៀតនោះ ខ្ញុំក៏យល់ព្រមសង ១០០០ (មួយពាន់ដុល្លាអាមេរិក) ក្នុងមួយខែ យ៉ាងណាមិញឈ្មោះនេះ នៅតែមិនព្រម ។
៣. ខ្ញុំសូមគូសបញ្ជាក់ថា៖ ប្រាក់ចំនួន ២០០០០ (ពីរម៉ឺនដុល្លា) ថ្លៃកាត់ប្លង់ដី គឺឈ្មោះ យ៉ុង ហេង ជាអ្នកយល់ព្រមចេញជំនួសខ្ញុំ ជាមុនដោយឯកភាពគ្នាថាខ្ញុំត្រូវកាត់កងឲ្យនៅពេលលក់ដីចេញវិញ ។ ដូចនេះការចេញសែកឲ្យទៅឈ្មោះ យ៉ុង ហេង គឺគ្រាន់តែជាការតម្កល់ឲ្យមានការទុកចិត្តគ្នាតែប៉ុណ្ណោះ ពុំមែនមានន័យថាឲ្យឈ្មោះ យ៉ុង ហេង យកសែកទៅបើកប្រាក់នោះទេ ។
ដូចនេះឆ្ងល់ណាស់ថា៖
- តើហេតុអ្វីឈ្មោះ យ៉ុង ហេង យកសែកទៅបើក និងប្ដឹងខ្ញុំបាទពីរឿងសែកស្អុយទៅវិញ?
- តើហេតុអ្វីបានជាឈ្មោះ យ៉ុង ហេង មកប្ដឹងទាមទារប្រាក់ពីខ្ញុំបាទ ទាំងកាតព្វកិច្ចកាត់កងប្រាក់របស់ខ្ញុំចំពោះគាត់មិនទាន់មកដល់ (កាត់កងពេលលក់ដីដាច់) ?
៤. សូមជម្រាប សាធារណជន និង ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ផងដែរថា៖ ហេតុអី ឈ្មោះ យ៉ុង ហេង ភ្ជាប់រូបខ្ញុំបានជាមួយនឹងថ្នាក់ដឹកនាំ? តើឈ្មោះនេះមានចេតនាអ្វី?