ភ្នំពេញ: លោក ទេស វិបុល ស្ថាបនិក សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (AFCJ) ដឹកនាំគណ:ប្រតិភូសមាគម ១២រូប ចូលជួបសម្តែងការគួរសម និង គោរពជូនពរ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ដែលនឹងចូលមកដល់ឆាប់ៗខាងមុខ នៅទីស្តីការក្រសួងព័ត៌មាន នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ លោកប្រធានស្ថាបនិកបានថ្លែងអំណគុណ និង សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ និង ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ជួយប្រោះព្រំ ប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន ឯកឧត្តមរដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងបុត្រ និង ក្រុមគ្រួសារ។ លោកប្រធានបានសុំអនុសាសន៍ពី ឯកឧត្តមរដ្ឋមន្ត្រីផងដែ។