លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញជាអធិបតីក្នុងពិធីចែកមួកសុវត្ថិភាពជូនដល់សិស្សានុសិស្ស ទាំង៤ វិទ្យាល័យនៅស្រុកបាភ្នំ
អង្គភាព សារព័ត៌មាន KMS TV Online យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញជាអធិបតីក្នុងពិធីចែកមួកសុវត្ថិភាពជូនដល់សិស្សានុសិស្ស ទាំង៤ វិទ្យាល័យនៅស្រុកបាភ្នំ


 ខេត្តព្រៃវែង÷នៅព្រឹក ថ្ងៃពុធ ១៣ កើត ខែជេស្ឋ ឆ្នាំរោង

ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធី ចែកមួកសុវត្ថិភាពជូនដល់សិស្សានុសិស្ស នៃវិទ្យាល័យទាំង៤ នៅស្រុកបាភ្នំ ខេត្តព្រៃវែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ។


ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានធ្វើការក្រើនរំលឹក និងផ្ដាំផ្ញើដល់ប្អូនៗដែលជាសិស្សានុសិស្សទាំងបួនវិទ្យាល័យ រួមមាន÷ វិទ្យាល័យ ជា ស៉ីមរ័ក្សជ័យ វិទ្យាល័យបាភ្នំ វិទ្យាល័យបឹងព្រះ និង វិទ្យាល័យធាយ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា រាល់ពេលធ្វើដំណើរពីផ្ទះទៅសាលារៀនពីសាលារៀនទៅផ្ទះត្រូវតែពាក់មួកសុវត្ថិភាពជានិច្ចដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានជាយថាហេតុ។


ព្រមជាមួយគ្នានោះដែរ ក៏ទទួលបានការអញ្ជើញចូលរួមពីសំណាក់ លោកស្នងការរង លោកអភិបាលរងស្រុក លោកអធិការ លោកមេឃុំលោកនាយកសាលា លោកគ្រូ-អ្នកគ្រូនិងសិស្សានុសិស្សជាច្រើនរយនាក់ផងដែរ។ ក្នុងនាមជាទំពាំងស្នងឬស្សី ចូរប្អូនៗទាំងអស់គ្នា ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន បញ្ហាក្មេងទំនើង ជៀសវាងការបង្កើតក្រុមបងធំបងតូចនៅតាមសាលារៀន បង្កភាពអាណាធិបតេយ្យនៅតាមទីសាធារណៈ តាមដងផ្លូវ ឬប្រព្រឹត្តអំពើល្មើសផ្សេងៗ ដែលនាំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច នាំឲ្យសង្គមស្អប់ខ្ពើម ៕











KMS TV ONLINE 

Post a Comment

Previous Post Next Post

Technology