ឯកឧត្តម យូ សិរីវុឌ្ឍ និង ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ និង ឯកឧត្តម ភឺន ផល្លា បានអញ្ជើញជាអធិបតី ពិធីប្រកាសបញ្ចូលសមាជិកបក្សថ្មី ចំនួន១៣៩នាក់ នៅកំពង់ស្ពឺ
អង្គភាព សារព័ត៌មាន KMS TV Online យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម យូ សិរីវុឌ្ឍ និង ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ និង ឯកឧត្តម ភឺន ផល្លា បានអញ្ជើញជាអធិបតី ពិធីប្រកាសបញ្ចូលសមាជិកបក្សថ្មី ចំនួន១៣៩នាក់ នៅកំពង់ស្ពឺ


ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជា ប្រធានចលនាកសាងសមាជិកគណបក្សរាជធានីខេត្ត រួមជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ ប្រធានគណបក្សខេត្តកំពង់ស្ពឺ និង ឯកឧត្តម ភឺន ផល្លា ជំនួយការសម្តេចតេជោ និងជាអនុប្រធានចលនាកសាងសមាជិកបក្សរាជធានីខេត្ត បានអញ្ជើញជាអធិបតី ពិធីប្រកាសបញ្ចូលសមាជិក-សមាជិកាបក្សថ្មី ចំនួន១៣៩នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤។


ពិធីនេះមានការចូលរួមដោយ ក្រុមការងារចលនាកសាងគណបក្ស លោក គង់ វិចិត្រ ទីប្រឹក្សា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជា ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្តកំពង់ស្ពឺ និង សមាជិក-សមាជិកាថ្មី ចំនួ១៣៩នាក់ ដែលជាអតីតថ្នាក់ដឹកនាំមូលដ្ឋានរបស់ គណបក្សប្រឆាំង រួមមាន៖ អតីតគណបក្សសង្គ្រោះជាតិ គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សខ្មែររួបរួមជាតិ ដែលពួកគាត់បានសម្រចចិត្តដ៏ត្រឹមត្រូវផ្តាច់ខ្លួនពីក្រុមប្រឆាំង ងាកមកចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ព្រោះបានមើលឃើញពីគោលនយោបាយដ៏ត្រឹមត្រូវរបស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើមបំផុត ដែលបានបង្រួបបង្រួមជាតិ នាំមកនូវសន្តិភាពពេញលេញ ដឹកនាំអភិវឌ្ឍធ្វើអោយមាតុភូមិកម្ពុជា មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។


គួរជម្រាបជូនផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណដំណាល់កាលទី១ ដើម្បីកំណើនកាងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជារបៀបវារ:គោលនយោបាយ សង្គម-សេដ្ឋកិច្ច សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា៕
















Post a Comment

Previous Post Next Post

Technology