រាជធានីភ្នំពេញ:នៅថ្ងៃពុធ៩រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ៣៥៦៨ត្រូវនឹង២៨ ខែសីហា ឆ្នាំ២០២៤នេះ កិច្ចប្រជុំពិសេសក្រុមចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាមូលដ្ឋានរាជធានី -ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម យូ សេរីវុឌ្ឍ បេសកជនពិសេសរបស់ សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្តនិងឯកឧត្តម ភឺន ផល្លា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាអនុប្រធានក្រុមចលនាកសាងសមាជិកគណបក្សមូលដ្ឋានរាជធានីខេត្ត និងជាជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រធានគណបក្សប្រជាជនកម្ពុជា
ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវលោក-លោកស្រី ក្រុមចលនាកសាងសមាជិកគណបក្សរាជធានីខេត្តជាច្រើនរូបទៀតផងដែរ៕