ឯកឧត្តម វ៉ី សំណាង អញ្ជើញជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ
អង្គភាព សារព័ត៌មាន KMS TV Online យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម វ៉ី សំណាង អញ្ជើញជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ


តាកែវ៖ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញ ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ។

ពិធីនេះក៏មានការអញ្ជើញចូលរួម លោក ទុយ សុភ័ក្រអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ព្រមទាំងលោកនាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តតាកែវ នាយខណ្ឌរដ្ឋបាលជលផល ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល លោក លោកស្រីជាថ្នាក់ដឹកនាំ មន្រ្តីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តទាំងអស់ ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍របស់ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរ ដោយសង្ខេបរួចមក ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានធ្វើការវាយតម្លៃខ្ពស់ និងថ្លែងការកោតសរសើរចំពោះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត បំពេញភារកិច្ច ទៅតាមតួនាទីរបស់ខ្លួន គោលដៅសំខាន់បំរើប្រជាពលរដ្ឋ ទៅលើវិស័យសំខាន់ៗនានា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ មន្ទីរកសិកម្មមានដូចជា៖ រដ្ឋបាលព្រៃឈើ ផលិតកម្ម និងបសុព្យាបាល រដ្ឋបាលជលផល ការអភិវឌ្ឍន៍កសិកម្មតាមជនបទ និងគម្រោងដៃគូ, ការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទអោយក្លាយជាខេត្តមានការរីកចម្រើនខាងវិស័យកសិកម្មបែបទំនេីប។

ឯកឧត្តមអភិបាលខេត្ត បានធ្វើការផ្ដាំផ្ញើដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ត្រូវបន្តសហការសាមគ្គីភាពផ្ទៃក្នុងរបស់ខ្លួន អោយបានល្អ រឹងមាំបំផុត ដើម្បីលើកកម្ពស់ដល់ផលប្រយោជន៍អង្គភាពជាធំ ក្រោមការដឹកនាំ របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នីតិកាលទី៧ នៃរដ្ឋសភា ព្រះរាជាណាចក្រកម្ពុជា ៕


























ខ្មែរម្ចាស់ស្រុក

Post a Comment

Previous Post Next Post

Technology