ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
អង្គភាព សារព័ត៌មាន KMS TV Online យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត


 (តាកែវ) នៅព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីព្រឹក នៅសាលប្រជុំធំសាលាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មានការចូលរួមពីសំណាក់ គណៈអភិបាលខេត្ត នាយក-នាយករងរដ្ឋបាល នាយកទីចាត់ការ កងកម្លាំងទាំង៣ មន្ទីរ-អង្គភាព ប្រធានច្រកអន្តរជាតិ-ទ្វេរភាគី-តំបន់ អភិបាលក្រុង-ស្រុក អធិការក្រុង-ស្រុក មេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក ។ ពិភាក្សាលើរបៀបវិរៈដូចខាងក្រោម:
១. ការត្រៀមបង្ការគ្រោះមហន្តរាយទឹកជំនន់ (រាយការណ៍ពីស្ថានភាពទឹកភ្លៀង ដោយលោក ប៊ុន ហួ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងគ្រប់បណ្តាក្រុង ស្រុក
២. ការពង្រឹងសណ្តាប់ធ្នាប់សាធារណៈ
-ជំរុញការផ្សព្វផ្សាយច្បាប់ចរាចរណ៍នៅតាមសាលារៀន
-តំបន់ទីប្រជុំជន
-ការត្រៀមបង្ការអគ្គិភ័យ
-ការពង្រឹងបង្រ្កាបល្បែងស៊ីសងខុសច្បាប់
-ការពង្រឹងការគ្រប់គ្រងជនអន្តោប្រវេសន៍
-ការពង្រឹងការបង្ក្រាបបទល្មើសផ្សេងៗ
៣. ការពង្រឹងអនាម័យបរិស្ថាន តាមទីសាធារណៈ និងទីប្រជុំជន
៤. ការត្រៀមរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្នាក់ខេត្ត
៥. ផ្សេងៗ



















ខ្មែរម្ចាស់ស្រុក




Post a Comment

Previous Post Next Post

Technology