ទីតាំងល្បែង មាន់អនឡាញ ដែលស្ថិត នៅក្នុងតារាងបាល់ទះមួយកន្លែងដែលមានយីហោ ការ៉េ៨ (៨៨៨៨) ស្ថិតនៅខាងក្រោយ ស្តាតចាស់ ខាងមុខផ្ទះសំណាក់វិមានសួគ៌ ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បើកលេងយ៉ាងអនាធិបតេយ្យ។
សូមរំលឹកថា! កាលពីពេលកន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់ទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង បើទីតាំងណាមានល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងអាចរាយការណ៍ផ្ទាល់ជូន”សម្តេច”៕
តែផ្ទុយទៅវិញទីតាំងខាងលើនៅតែផ្គើនមិនគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំបន្តបើកលេងយ៉ាងអាណាធិបតេយ្យក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។
ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅ សំណូមពរទៅដល់ អធិការនគរបាលក្រុងសៀមរាប ជាពិសេស ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងឯកឧត្តមអភិបាលខេត្តសៀមរាប សូមលោកជួយត្រួតពិនិត្យមេីល ទីតាំងល្បែងស៊ីសង ក្នុងភូមិសាស្ត្រខាងលើនេះផងទាន។
ស្របតាមគោនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ!។
ប្រភពសារព័ត៌មាន FK NEWS