នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញទទួលហិបវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០៣-២០២៤ ពីខាងតំណាង ក្រសួងអប់រំ យុវជន និងកីឡា និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) យកមករក្សាទុក ដើម្បីត្រៀមទុកសម្រាប់សម័យប្រឡង ថ្ងៃទី ៨-៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។
សូមជម្រាបជូនដែរថា នៅខេត្តតាកែវ មានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៨ តុលា ២០២៤ មានមណ្ឌលចំនួន ១៧ ស្មើនឹង ៣៧៧បន្ទប់ ថយ ២២បន្ទប់ មានបេក្ខជនសរុប ៩៣៤២នាក់ ស្រី ៤៩៦៧នាក់ ថយសរុប ៦៥៧នាក់ ស្រី ១៩២នាក់។ ដោយនៅក្នុងនោះដែរ ថ្នាក់វិទ្យាសាស្រ្ត មាន ៥មណ្ឌល ស្មើនឹង ១០០បន្ទប់ មានបេក្ខជនសរុប ២៤៣៩នាក់ ស្រី ១៤៨៤នាក់ និង ថ្នាក់វិទ្យាសាស្រ្តសង្គម មាន ១២មណ្ឌល ស្មើនឹង ២២៧បន្ទប់ មានបេក្ខជនសរុប ៦៩០៣នាក់ ស្រី ៣៤៨៣នាក់ ៕
ខ្មែរម្ចាស់ស្រុក