ព្រៃវែង៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានដឹកនាំមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលស្ថានភាពចិញ្ចឹមបង្កងទឹកសាប និងការចឹញ្ចឹមជ្រូក របស់ប្រជាកសិករនៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២១។ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យនោះ គឺមានចំនួន ២ ទីតាំង៖ ទីតាំងទី ១.ពិនិត្យស្ថានភាពកសិករ ចិញ្ចឹមបង្កង ឈ្មោះ សុខ ស្រស់ នៅភូមិអន្លង់រាជ្យ ឃុំ កំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ដែលមានស្រះចិញ្ចឹមបង្កងមានចំនួន ៤ស្រះ ដោយ -ស្រះទី១ ទំហ៊ុំ ១៦មx១៥ម ដាក់កូនបង្កងចំនួន ៧៥០០កូន រយះពេល៥ខែ ។ -ស្រះទី២ មានទំហ៊ុំ ២២មx១៦ ម ដាក់កូនបង្កងសរុបចំនួន១០៥០០កូន រយៈពេល ៤ខែ ។ -ស្រះទី៣ ទំហ៊ុំ ២៤មx១៦ម ដាក់កូនបង្កង ចំនួន ៥០០០កូន ។ ស្រះទី៤ ទំហ៊ុំ ៤០មx១៣ម កំពុងរៀបចំស្រះ ដាក់ចិញ្ចឹម ។ -ស្រះទី៤ ដាក់បាន ១៥០០កូន ។ ទីតាំងទី ២. អញ្ជើញចុះពិនិត្យស្ថានភាពចិញ្ចឹមជ្រូក នៅឃុំព្រៃឈរ ស្រុកកំពង់ត្របែក។ ក្នុងពិធីជូបសំណេះសំណាល នឹងស្តាប់សេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ ព្រមទាំងម្ចាស់កសិដ្ឋានរួចមក ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានសម្តែងនូវការរីករាយនឹងកោតសរសើរដល់មន្ត្រីជំនាញ កសិករ ម្ចាស់កសិដ្ឋានដែលបានយកចិត្តទុកដាក់សិក្សាស្រាវជ្រាវបច្ចេកទេសចិញ្ចឹមបង្កងទឹកសាបបាន ទោះជាករចិញ្ចឹមនេះជាការសាកល្បងកំរិតតូចមែនតែជាការចាប់ផ្តើមបង្កើតបទពិសោធន៍ថ្មី បន្ថែមទៀតក្នុងការចិញ្ចឹមបង្កងក្នុងខេត្តព្រៃវែង ក្នុងនោះដែ ឯកឧត្ដម អភិបាលខេត្ត បានណែនាំអោយមន្ទីរ កសិកម្ម អង្គភាពជំនាញជលផល ខិតខំផ្សព្វផ្សាយនឹងរិះរកបច្ចេកទេសថ្មីៗថែមទៀតដើម្បីជូយគាំទ្រដល់កសិករយើងអោយទទួលបានជោគជ័យថែមទៀត។ ក្នុងនោះដែ ឯកឧត្តម អភិបាលខេត្ត បានគាំទ្រ និងលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានដោយផ្តល់ជូននូវកូនបង្កងទឹកសាបចំនួន ២,០០០ កូន ថវិការ រួមជាមួយទឹកបរិសុទ្ឋមាស់អាលកុលសម្រាប់ប្រើប្រាសការពារកូវីដ១៩ ផងដែរ។ ក្រោយបញ្ចប់ការពិនិត្យស្ថានភាពចិញ្ចឹមបង្កងមក ឯកឧត្តម អភិបាលខេត្ត បានបន្តដំណើអញ្ជើញទៅពិនិត្យស្ថានភាពចិញ្ចឹមជ្រូករបស់កសិករឈ្មោះ តេង ចន្ថា នៅភូមិ ស្វាយចេក ឃុំព្រៃឈ ស្រុកកំពងត្របែក ដែលបានចិញ្ចឹមជ្រូកយកកូននឹងជូកយកសាច់ បច្ចុប្បន្ននេះមានសរុបទំងកូនទាំមេប្រមាណចំនួន ៣៤០ក្បាល នៅក្នុង និត្យមើលដំណើការចិញ្ចឹមជ្រូក។ ឯកឧត្តម អភិបាលខេត្ត បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះម្ចាស់កសិដ្ឋាន នឹងមន្រ្តីបច្ចេកទេសទ ដែលបានប្រឹងជុំនះបញ្ហាជាច្រើនដើម្បីបង្រឹងការចិញ្ចឹមសត្វ អោយមានកំណើនឡើងវិញក្រោយពីមានការស្ងប់ស្ងាត់នូវបញ្ហាជុំងឺ ប៉េសអាហ្វ្រិចមួយរយះពេលកន្លងមក។ ក្នុងនោះដែ ឯកឧត្តម អភិបាលខេត្ត បានណែនាំអោយមន្ត្រីជំនាញខិតខំយកចិត្តទុកដាក់ថែមទៀតដើម្បីគាំទ្របច្ចេកទេសជំរុញផលិតកម្មចិញ្ចឹមជ្រូកជាបណ្តើៗឡើងវិញ ដើម្បីបង្កើតប្រាក់ចំណូលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចំពោះសណូមពររបស់ប្រជាពលរដ្ឋស្នើសុំ ឯកឧត្តម ជូយអន្តរាគមន៍សម្រួលបញ្ចុះថ្លៃភ្លើងអគ្គីនី សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្មនោះ ឯកឧត្តម ណែនាំអោយលើកសំណើសុំដើម្បីពិនិត្យលទ្ឋភាពលើកសំណើទៅអាជ្ញាធរអគ្គីសនីដើម្បី ប្រើប្រាស់ តម្លៃគោលនយោបាយសម្រាប់វិស័យកសិកម្ម។ បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត បានផ្តល់ជូននូវសម្ភារះការពារកូវី១៩ ថវិការ ថ្នាំសម្លាប់មេរោគសម្រាប់ប្រើប្រាស់ជាវិធានជីវសុវត្ថិភាពការពារសុខភាពជ្រូកផងដែរ៕