រដ្ឋបាលខណ្ឌមានជ័យ បានបើកកិច្ចប្រជុំស្តីពីការបង្កើតក្រុមការងារទទួលបន្ទុកអនុវត្តការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនានាដែលមានចែងក្នុងជំពូកទី៧ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ក្រោមអធិបតីភាព លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ
អង្គភាព សារព័ត៌មាន KMS TV Online យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

រដ្ឋបាលខណ្ឌមានជ័យ បានបើកកិច្ចប្រជុំស្តីពីការបង្កើតក្រុមការងារទទួលបន្ទុកអនុវត្តការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនានាដែលមានចែងក្នុងជំពូកទី៧ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ក្រោមអធិបតីភាព លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ

(រាជធានីភ្នំពេញ)នៅវេលាម៉ោង ១៥ៈ០០ នាទីរសៀល ថ្ងៃសុក្រ ៨កើត ខែកក្តឹក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌមានជ័យ បានបើកកិច្ចប្រជុំស្តីពីការបង្កើតក្រុមការងារទទួលបន្ទុកអនុវត្តការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនានាដែលមានចែងក្នុងជំពូកទី៧ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ក្រោមអធិបតីភាព លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ។ ដែលមានសមាសភាពចូលរួម ១. លោក ប្រាំង សុផល នាយករដ្ឋបាល ខណ្ឌមានជ័យ ។ ២. លោក កែវ ម៉ីឧត្តម អធិការរងនគរបាល ខណ្ឌមានជ័យ ។ ៣. លោកស្រី ហួត ឃីម នាយការងរដ្ឋបាល ខណ្ឌមានជ័យ ។ ៤. លោក ទិត សៅ អនុប្រធានការិយាល័យសាធារណៈការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈខណ្ឌមានជ័យ ។ ៥. លោក លោកស្រី ចៅសង្កាត់ទាំង៧ ក្នុងកិច្ចប្រជុំនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានមានប្រសាសន៍ថា នៅក្នុងជំពូកទី៧ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ការមិនអនុវត្តតាមការកំណត់របស់រាជធានី ក្រុង ស្រុក ខណ្ឌក្នុងការញែក និង វេចខ្ចប់ដោយឡែកនូវសំរាម សំណល់រឹងទីប្រជុំជនដែលអាចប្រើប្រាស់ឡើងវិញឬកែឆ្នៃបាន ដូចមានចែងក្នុងមាត្រា ១៥ នៃអនុក្រឹត្យនេះ ត្រូវទទួលការពិន័យអន្តរការណ៍ជាប្រាក់ តាមអនុក្រឹត្យលេខ ១១៣ អនក្របក របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ។ ទន្ទឹមនឹងនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបន្តទៀតថា រដ្ឋបាលខណ្ឌមានជ័យ បានចេញសេចក្តីសម្រេច លេខ ០២៥/២១ សសរ.មជ ចុះថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ២០២១ ស្តីពីការរវៀបចំភ្នាក់ងារអនុវត្តការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនានាដែលមានចែងក្នុងជំពូកទី៧ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន តាមគោលដៅសង្កាត់ទាំង៧ ក្នុងខណ្ឌមានជ័យ ហើយភ្នាក់ងារអនុវត្តការពិន័យអន្តរការណ៍ សង្កាត់ទាំង៧នេះត្រូវមានតួនាទីភារកិច្ចដូចខាងក្រោម ៖ - អនុវត្តការពិន័យអន្តរការណ៍នៅក្នុងដែនសមត្ថកិច្ចរបស់សង្កាត់ទាំង៧ ។ - ប្រើប្រាស់បណ្ណចំណូលដែលទទួលបានពីក្រុមការងារទទួលបន្ទុកអនុវត្តការពិន័យអន្តរការណ៍ ខណ្ឌមានជ័យ ។ - ប្រគល់ចំណូលដែលបានមកពីការពិន័យអន្តរការណ៍ ជូនក្រុមការងារទទួលបន្ទុកអនុវត្តការពិន័យអន្តរការណ៍ខណ្ឌមានជ័យ មុនដំណាច់ខែនីមួយៗ។ - ស្នើសុំកិច្ចសហការពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងការអនុវត្តការងាររបស់ខ្លួន ។ បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ ស្នើគ្រប់សង្កាត់ទាំង ៧ និង សមាសភាព ដូចដែរមានឈ្មោះក្នុងសេចក្តីសំរេចលេខ ០២៥/២១ សសរ មជ ត្រូវចុះផ្សព្វផ្សាយអោយទូលំទូលាយជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាមុនសិន ទើបអនុវត្តន៍មានប្រសិទ្ធភាព។

إرسال تعليق

أحدث أقدم

Technology