សាហាវព្រៃផ្សៃបំផុត! ករណីរំលោភសម្លាប់ក្មេងស្រីម្នាក់ នៅស្រុកព្រះស្ដេច!
អង្គភាព សារព័ត៌មាន KMS TV Online យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សាហាវព្រៃផ្សៃបំផុត! ករណីរំលោភសម្លាប់ក្មេងស្រីម្នាក់ នៅស្រុកព្រះស្ដេច!

ខេត្តព្រៃវែង៖ ក្មេងស្រីម្នាក់ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងស្រែម្នាក់ឯង យ៉ាងអាណោចអាធ័ម ខណៈដែលសមត្ថកិច្ចដាក់ការសង្ស័យថា ជាករណី”រំលោភសម្លាប់” ករណីនេះបានភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០ នាទី ស្ថិតនៅភូមិទួលជ័យ ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ សមត្ថកិច្ចបានឲ្យដឹងថា៖ ក្រោយទទួលពាក្យបណ្តឹងពីឈ្មោះ សួន ម៉ៃ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ថាគាត់បានប្រទះឃើញសាកសពកូនស្រីរបស់គាត់ ឈ្មោះ ផល ផានិត ភេទស្រី អាយុ១២ឆ្នាំ នៅចំណុចក្នុងទឹកជំរៅ ០,៧m ខាងកើតចំងាយ៣០០m ពីប៉ុស្តិ៍កាដូង នៅភូមិទួលជ័យ ឃុំព្រះស្ដេច ដែលបានបាត់ខ្លួននៅវេលាម៉ោង២២និង៣៨នាទីយប់ថ្ងៃទី៦ ខែវិច្ឆិកា ក្រោយពីបានទទួលពាក្យបណ្តឹង នគរបាលយើងនិងក្រុមគ្រូពេទ្យ ចុះដល់កន្លែងកើតហេតុពិនិត្យលើសាកសព បាក់ឆ្អឹងក ដាច់រលាត់ស្បែកកំភួនដៃស្តាំមួយកន្លែង ដាច់រលាត់ស្បែកលើក្បាលជង្គង់ឆ្វេងមួយកន្លែង និងមានស្នាមដាច់រយះប្រដាប់ភេទ។ យ៉ាងណាមិញ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ រំលោភ រួចហើយសម្លាប់ បច្ចុប្បន្ន សាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី និងកំពុងចុះស្រាវជ្រាវរកជនសង្ស័យ៕

إرسال تعليق

أحدث أقدم

Technology