(រាជធានីភ្នំពេញ)នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងនគរបាលខណ្ឌ, កងរាជអាវុធហត្ថខណ្ឌ, កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ក្នុងការពាររក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន ។