(រាជធានីភ្នំពេញ)នៅរសៀលថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ #រដ្ឋបាលខណ្ឌចំការមន បានរៀបចំពិធីសំណេះសំណាលជាមួយកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ និងដាក់ផែនការការពាររក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ សម្រាប់ថ្ងៃឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពចំណុះរដ្ឋបាលខណ្ឌ និងលោកអនុប្រធានសណ្ដាប់ធ្នាប់ខណ្ឌ។ ជាមួយគ្នានោះផងដែរ លោកអភិបាលខណ្ឌចំការមន បានឧបត្ថម្ភដល់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ក្នង ០១នាក់ទទួលបាន៖ អង្ករ, មី និងថវិកាមួយចំនួន។