យុវជនម្នាក់ខឹងសង្សាររបស់ខ្លួនមានគេចូលស្ដីដណ្តឹងស្រាប់តែបែកគំនិតឆាតរូប អាសអាភាសសង្សាររបស់ខ្លួនផ្ញើទៅឱ្យបុរសជាគូដណ្ដឹងខាងស្រីមើល ទីបំផុតត្រូវបានឪពុកម្ដាយខាងស្រីប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់ !
អង្គភាព សារព័ត៌មាន KMS TV Online យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

យុវជនម្នាក់ខឹងសង្សាររបស់ខ្លួនមានគេចូលស្ដីដណ្តឹងស្រាប់តែបែកគំនិតឆាតរូប អាសអាភាសសង្សាររបស់ខ្លួនផ្ញើទៅឱ្យបុរសជាគូដណ្ដឹងខាងស្រីមើល ទីបំផុតត្រូវបានឪពុកម្ដាយខាងស្រីប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់ !

 

(កណ្តាល) : ករណីនេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៦និង៣០នាទី នៅចំណុចភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល។


មន្ត្រីនគរបាលស្រុកស្អាង បានឱ្យដឹងថា ជនរងគ្រោះមានអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ ហុង ម៉េងហួង ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ វត្ថុតាងចាប់យកមានទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកOPPO ពណ៌ស ជារបស់ជនសង្ស័យ។


ប្រភពដដែលបន្តថា កន្លងមកជនរងគ្រោះនិងជនសង្ស័យមានទំនាក់ទំនងស្នេហាគ្នាអស់រយៈពេល ជាង ២ឆ្នាំមកហើយ ដោយបានរួមភេទជាមួយគ្នាជាច្រើនដង ហើយបានថតរូបវីដេអូពេលរួមភេទ ទុកក្នុងទូរស័ព្ទទៀតផង។ លុះមកដល់ថ្ងៃទី២៥ខែសីហាឆ្នាំ២០២២ វេលាម៉ោង៨ព្រឹកមានយុវជនម្នាក់ បានឱ្យឪពុកម្តាយ និងបងប្អូនមកសួរនាំឪពុកម្តាយខាងស្រីដើម្បីចូលស្តីដណ្តឹង ហើយនៅថ្ងៃខែឆ្នាំ ដដែល វេលាម៉ោង១២ថ្ងៃត្រង់ជនរងគ្រោះបានប្រាប់ជនសង្ស័យថា មានគេមកចូលស្ដីដណ្ដឹងខ្លួន ខណៈនោះជនសង្ស័យបាននិយាយថាបើគេល្អជាងបងអូនយកគេចុះ។



រហូតមកដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២វេលាម៉ោង៦និង៣០ព្រឹក ជនសង្ស័យក៏បានផ្ញើរូបភាព និងវីដេអូរួមភេទជាមួយជនរងគ្រោះនៅក្នុងផ្ទះសំណាក់ចូលក្នុងឆាតរបស់គូដណ្តឹងជនរងគ្រោះ រួចហើយយុវជនជាគូដណ្តឹងក៏បានផ្ញើរូបភាពនិងវីដេអូរួមភេទ ឱ្យជនរងគ្រោះមើល ខណៈនោះ ជនរងគ្រោះក៏បានប្រាប់ឪពុកម្ដាយរបស់ខ្លួនឱ្យដឹង ហើយក៏បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាលឱ្យជួយធ្វើអន្តរាគមន៍ ភ្លាមៗនោះសមត្ថកិច្ចប៉ុស្តិ៍ក៏បាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។


នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានផ្ញើរូបភាពនិងវីដេអូ  រួមភេទជាមួយជនរងគ្រោះទៅឱ្យគូដណ្តឹងរបស់ជនរងគ្រោះពិតប្រាកដមែន។


បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។




إرسال تعليق

أحدث أقدم

Technology