ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ(ស៣)និងក្រុមហ៊ុន បុរី ចាន់ណាលែន ឯ.ក
អង្គភាព សារព័ត៌មាន KMS TV Online យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ(ស៣)និងក្រុមហ៊ុន បុរី ចាន់ណាលែន ឯ.ក


 កណ្តាល៖ នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៣ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ(ស៣)បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន បុរី ចាន់ណាលែន ឯ.ក នៅក្នុងបុរីចាន់ណាលែន ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងគោលបំណងដើម្បី៖

 ១-ធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មលើ វិស័យអចលនទ្រព្យ និង សំណង់

២-ផ្ដល់ការប្រឹក្សាយោបល់ច្បាប់នានា លើវិស័យអចលនទ្រព្យ ជាពិសេសបុរីជាដើម

៣-ទស្សនៈកិច្ចសិក្សាលើគម្រោងបុរីដើម្បីដកបទពិសោធន៍ចំណេះដឹង

៤-ភាពជាដៃគូ និង គាំទ្រគ្នាចែករំលែកចំណេះដឹង លើការគ្រប់គ្រងបុរី ទីផ្សារ ផ្លូវច្បាប់ និងសំណង់លើវិស័យអចលនទ្រព្យនៅកម្ពុជា 

៥- ធ្វើកិច្ចសហការណ៍គ្នាលើកស្ទួយសេដ្ឋកិច្ចសមាជិករបស់សមាគមដោយគាំទ្រអោយមានការងារបន្ថែម

៦- សហការគ្នាចែករំលែកចំណេះដឹងវិស័យអចលនទ្រព្យដល់សមាជិកសមាគម និង ពាណិជ្ជករ

ក្រៅពីពិធីចុះអនុស្សរណៈយោគយល់គ្នា គេក៍ឃើញមាន ម្ចាស់បុរីនិងវាគ្មិនល្បីៗមួយចំនួន បានឡើងចែករំលែកចំណេះដឹងបទពិសោធន៍ល្អៗជូនសមាជិកសមាគម រួមមាន លោក បណ្ឌិត ខាត់ បូរ៉ា ឡើងចែករំលែកអំពីយុទ្ធសាស្រ្តគ្រប់គ្រងចាត់ចែងដើម្បីអោយទទួលបានផ្លែផ្កាល្អ ដោយឡែកលោក គ្រូ ផេង សៅឆេង ក៍បានចែករំលែក អំពីយុទ្ធសាស្រ្តលក់និងនីតិវិធីបិទការលក់ឲ្យទទួលបានជោគជ័យ លើសពីនេះទៅទៀត លោក គ្រូ ទឹម សារឿន បានចូលរួមចែករំលែកទៅលើ គុណភាពសំណង់ និងរបៀបវាយតំលៃសំណង់ និងលោក បណ្ឌិត តេង ប៊ុនថុន ប្រធានក្រុមប្រឹក្សាភិបាលសមាគម ស៣ បានឡើងចែករំលែកអំពី សមាគមស៣ ជាអ្វី? មានគោលបំណងអ្វីខ្លះ? និងមានយុទ្ធសាស្រ្តយ៉ាងណាដើម្បីអោយសមាជិកសមាគមមានភាពរីកចម្រើនទៅមុនបានលឿន រួមទាំងបានបង្ហើបបន្ថែអំពី ហានិភ័យ ដំណោះស្រាយ និង វិធីការពារនានា លើវិស័យអចលនទ្រព្យ ព្រោះកន្លងមកមានអ្នករកស៊ី ក៍ដូចជាម្ចាស់គម្រោង និងអតិថិជនក្នុងវិស័យអចលនទ្រព្យជួបប្រឈមបញ្ហាមួយចំនួននាពេលកន្លងមក ហើយដោយសារពេលវេលាមានកំណត់លោកពុំអាចមានលទ្ធភាពបកស្រាយលម្អិតជូនបានទេ ហេតុដូច្នេះហើយសមាជិកសមាជិកាក៍បានស្នើសុំឲ្យលោកបើកវគ្គបណ្តុះបណ្តាលនេះឲ្យបានឆាប់ៗ។ បន្ថែមពីនេះទៀត សមាគម (ស៣) ត្រូវបានបង្កើតឡើងក្នុងចក្ខុវិស័យ ចង់ឃើញអ្នកសារព័ត៌មាន យល់ដឹងអំពីកិច្ចការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែងមិនស្មោះត្រង់ ផលិតផលពិតនិងផលិតផលក្លែងក្លាយ ដើម្បីផ្សព្វផ្សាយអោយបានទូលំទូលាយ ដល់ប្រជាពលរដ្ឋ ពាណិជ្ជករ និង ស្ថាប័នពាក់ព័ន្ធ ហើយដើម្បីយល់ដឹងនូវទស្សនៈវិស័យខាងលើនេះ សមគម(ស៣) បានដាក់ចេញនូវបេសកកម្មដូចខាងក្រោម៖

១-ចូលរួមនិងសហការបង្កើតកិច្ចការងារបណ្ដុះបណ្ដាល សិក្ខាសាលា សន្និសិទ្ធិ បទបឋកឋាដល់ អ្នកសារព័ត៌មាន អោយយល់ដឹងអំពី កិច្ចការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែងមិនស្មោះត្រង់ច្បាប់ផ្សេងៗ និងចែករំលែកចំណេះដឹងទូរទៅអំពីផលវិជ្ជមាននិងអវិជ្ជមានលើវិស័យសេដ្ឋកិច្ចជាតិសំដៅហុចផលប្រយោជន៍ដល់ ប្រជាពលរដ្ឋ សហគ្រិន និងស្ថាប័នពាក់ព័ន្ធ។

២-ផ្សព្វផ្សាយព័ត៌មានពិតអំពីការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងព័ត៌មានដែលបម្រើដល់សេដ្ឋកិច្ចជាតិ។

៣-ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនិងផ្ដល់ព័ត៌មានអំពីផលិតផលក្លែងក្លាយ,កិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងមិនស្មោះត្រង់ដើម្បីអោយរីកចំរើនដល់សេដ្ឋកិច្ចជាតិ

៤-ចូលរួមសហការជាមួយបណ្តាដៃគូរ អង្កការ សមាគម ស្ថានទូត និង អង្គភាពផ្សេងទៀតដើម្បីសិក្សាស្រាវជ្រាវស្វែងយល់អំពីការផលិត,រោងចក្រ,សហគ្រាសលើគ្រប់វិស័យ ទាំងក្នុងស្រុក និង ក្រៅស្រុក ដើម្បីជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។

ម្យ៉ាងវិញទៀត លោក ថាន់ ចាន់ណា ដែលជាអគ្គនាយកក្រុមហ៊ុនបុរី ចាន់ណាលែន បានលើកឡើងថា ៖ ភាគីបុរី បានជួយខាងសមាជិក សមាគម ស៣ ដូចជា៖

១-ផ្តល់កិច្ចសហការ លើវិស័យអចលនទ្រព្យ និង សំណង់ ទាំងចំណេះដឹង និង បទពិសោធន៍។

២-ផ្តល់វាគ្មិនចែករំលែកលើបទពិសោធន៍ គ្រប់គ្រង ទីផ្សារ ផ្លូវច្បាប់ សំណង់ជាដើម។

៣-ផ្តល់ទីតាំងបុរីដើម្បីអោយសមាជិកសមាគមបានទស្សនកិច្ចសិក្សា។

៤-ផ្តល់ក្រុមការងារដើម្បីបង្វឹកសមាជិកសមាគមអោយចេះលក់បុរីដើម្បីទទួលបានសេដ្ឋកិច្ចបន្ថែម ឬ ប្រាក់ចំណូលបន្ថែម។

មិនតែប៉ុណ្ណោះ លោកក៍បានបន្ថែមទៀតដែរថា បុរី ចាន់ណាលែន គឺជាបុរីផ្តោតទៅលើលំនៅដ្ឋានបែបអាជីវកម្ម ដោយផ្ទះមួយណាក៍ជាប់ផ្លូវ ហើយភ្ជាប់ជាមួយផ្លូវរដ្ឋរួចជាស្រាច់ ដើម្បីអោយម្ចាស់ផ្ទះអាចរស់នៅ និងធ្វើអាជីវកម្មបាន ឬ អាចជួល ហើយអ្វីដែលកាន់តែពិសេសនោះ គឺថា លោកបានទិញដីទាំងមូលហើយបានទូរទាត់ប្រាក់អោយម្ចាស់ដីអស់គ្មានសេសសល់ឡើយ ហើយបុរីមានច្បាប់សាងសង់ត្រឹមត្រូវ និងបានពុះបំបែកក្បាល់ដីធ្វើប្លឹងរឹងរួចរាល់សម្រាប់ប្រគល់ជូនអតិថិជនដែលបានទិញផ្ទះរួច ដើម្បីបង្កើនភាពជឿទុកចិត្តរបស់អតិថិជនមកលើយើងខ្ញុំ។

















إرسال تعليق

أحدث أقدم

Technology