ឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ និងឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី
អង្គភាព សារព័ត៌មាន KMS TV Online យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ និងឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី


នាព្រឹក ថ្ងៃចន្ទ ៨កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ និងឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី អមដោយ លោកស្រី ឌី ម៉ូឡានី ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងសហប្រតិបត្តិការផ្នែកច្បាប់ ព្រមទាំងសហការី បានទទួលជួបពិភាក្សាការងារតាមប្រព័ន្ធអនឡាញជាមួយនឹងតំណាងក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ ដែលមានរបៀបវារៈដូចខាងក្រោម៖

- អំពីគម្រោងនៃការរៀបចំសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍រវាងកម្ពុជា និងកូរ៉េ ស្ដីពីការអនុវត្តសន្ធានកម្មក្នុងសហគមន៍

- អំពីគម្រោងទស្សនកិច្ចសិក្សានៅក្រសួងយុត្តិធម៌ ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការរបស់ក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ។









ដោយ:ខ្មែរម្ចាស់ស្រុក

إرسال تعليق

أحدث أقدم

Technology