ប្រជាពលរដ្ឋប្រហែល ១០ គ្រួសារកើតទុក្ខមិនសុខចិត្ត ចំពោះមេភូមិមេឃុំបានលក់បឹង អោយទៅឈ្មួញ ដើម្បីបូមទឹកបឹងចាប់ត្រី ដែលនាំឲ្យប៉ះពាល់ដល់ផលដំណាំស្រូវរបស់ពួកគាត់ដែលកំពុងអាស្រ័យផលលើទឹកបឹងនេះ។
តាកែវ :នាព្រឹកថ្ងៃទី ០៤ ខែកុម្ភៈឆ្នាំ ២០២៤ ប្រជាពលរដ្ឋប្រហែល ១០គ្រួសារ រស់នៅក្នុងភូមិក្រោម ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ បានស្នើសុំអ្នកសារព័ត៌មានជួយផ្សព្វផ្សាយ អំពីបញ្ហាកង្វល់របស់ពួកគាត់ ដែលកើតទុកមិនសុខចិត្ត ចំពោះលោកមេភូមិមេឃុំ បានលក់បឹងអោយទៅឈ្មួញដើម្បីបូមទឹកបឹងចាប់ត្រី ដែកនាំឱ្យប៉ះពាល់ដល់ដំណាំស្រូវរបស់ពួកគាត់ ដែលអាស្រ័យផលលើទឹកបឹងនេះ។
បើយោងតាមការរៀបរាប់របស់ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់ធ្វើស្រែប្រាំងជារៀងរាល់ឆ្នាំ គឺអាស្រ័យផលទៅលើទឹកបឹងនេះ ពួកគាត់បានបន្តទៀតថា បឹងនេះត្រូវបានទុកអភិរក្សដើម្បីឲ្យត្រីពងដោយមិនមានបុគ្គលណាម្នាក់កាន់កាប់ជាកម្មសិទ្ធិផ្ដាច់មុខបានឡើយ។ តែមកដល់ពេលនេះបែរជាលោកមេឃុំមេភូមិបានលក់បឹងនេះឲ្យទៅឈ្មួញ ដើម្បីបូមចាប់ត្រីលក់ទៅវិញ។
ប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្តក៏សំណូមពរតាមរយៈបណ្ដាញសារព័ត៌មានអោយជួយផ្សព្វផ្សាយជូនដល់ថ្នាក់ដឹកនាំ ស្រុក/ខេត្ត/ក្រុងនិងមន្ត្រីពាក់ព័ន្ធទាំងអស់ជួយអន្តរាគមន៍លើបញ្ហាកង្វល់នេះរបស់ពួកគាត់ផង ។
អ្នកសារព័ត៌មានយើងរង់ចាំការស្រាយបំភ្លឺចំពោះភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបច្បាប់ស្ដីពីអ្នកសារព័ត៌មាន។012 743 661/088 4789 663 សូមអរគុណ🙏