ស្ត្រីក្រីក្ររងអំពើហិង្សា បែកក្បាល បាក់ឆ្អឹង អំពាវនាវឱ្យតុលាការក្រុងភ្នំពេញ ជួយផ្តល់យុត្តិធម៌ ខណៈក្រុមគ្រួសារជនបង្ក នៅមានសេរីភាព និងបង្កការគំរាមកំហែងសុវត្ថិភាព ជនរងគ្រោះ
អង្គភាព សារព័ត៌មាន KMS TV Online យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ស្ត្រីក្រីក្ររងអំពើហិង្សា បែកក្បាល បាក់ឆ្អឹង អំពាវនាវឱ្យតុលាការក្រុងភ្នំពេញ ជួយផ្តល់យុត្តិធម៌ ខណៈក្រុមគ្រួសារជនបង្ក នៅមានសេរីភាព និងបង្កការគំរាមកំហែងសុវត្ថិភាព ជនរងគ្រោះ


 ភ្នំពេញ៖ កាលពីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានអំពើហិង្សាមួយបានកើតឡើង បណ្តាលអោយ ស្ត្រីក្រីក្រ២នាក់ ម្តាយនិងកូន រងរបួសបែកក្បាល ដេរ៤ថ្នេរ និងបាក់ឆ្អឹងជំនី ខណៈភាគីជនបង្កនៅមានសេរីភាព និង បានបង្កការគំរាមកំហែងដល់សុវត្ថិភាពជនរងគ្រោះ ទោះបីតំណាងអយ្យការបានចោទប្រកាន់ គ្រួសារជនបង្កទាំង៣នាក់ពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បរិហាកេរ្តិ៍និងជេរប្រមាថជាសាធារណៈ ក៏ដោយ។ 


ស្ត្រីឈ្មោះ មៀវ នី ជាកូននិង ម្តាយឈ្មោះ រុន សាយ រស់នៅផ្ទះជួលក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខ័ណ្ឌមានជ័យ ភ្នំពេញ បានរៀបរាប់អោយអ្នកសារព័ត៌មានយើងដឹងថា កាលពីយប់កើតហេតុ ពួកគាត់ទាំង២នាក់ រួមជាមួយមិត្តភ័ក្ត្រ កំពុងដើរលើផ្លូវសាធារណៈ ពេលមកដល់មុខផ្ទះឈ្មោះ នង សំអាង ហៅ យាយម៉ាប់ គាត់បានស្រែកជេរប្រមាថម្តាយនិងខ្លួនយ៉ាងខ្លាំង ហើយបានស្ទុះមកច្រានម្តាយនាងខ្ញុំអោយដួលលើផ្លូវ ទើបខ្លួនចូលទៅឃាត់ ស្រាប់តែប្តីរបស់ឈ្មោះ នង សំអាង ដែលមានឈ្មោះ ចែម វ៉ានី បានស្ទុះមកសង្កត់ក្បាលនិងចាប់ដៃនាងខ្ញុំទាំងពីរទាញទៅក្រោយ ដើម្បីអោយប្រពន្ធគាត់ និង កូនស្រីឈ្មោះ ស្រីកា យកទូរស័ព្ទវ៉ៃក្បាលខ្លួនជាច្រើនដង បណ្តាលឱ្យបែកក្បាលហូរឈាម ត្រូវដេរ៤ថ្នេរ របួសថ្ងាសនិងក្បែរភ្នែក ហើយឈ្មោះ នង សំអាង បានស្រែកបន្ទរអោយខ្វេះភ្នែកនាងខ្ញុំចោលទៀតផង។


បន្ទាប់ពីកើតហេតុ ខ្លួនបានទៅប្តឹងនគរបាលប៉ុស្តិ៍សង្កាត់ស្ទឹងមានជ័យទី៣ រួចហើយបានទៅដេរក្បាលដោយខ្លួនឯង។ មួយអាទិត្យក្រោយ ទើបនគរបាលប៉ុស្តិ៍កោះហៅទៅសម្របសម្រួលគ្នា ប៉ុន្តែភាគីជនបង្កមិនព្រម ថែមទាំងនិយាយថា ទៅប្តឹងទីណាប្តឹងទៅ ចាំអញដើរតាមក្រោយ អញមានលុយ។ ទើបខ្លួនសម្រេចចិត្តប្តឹងចូល តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។ 


បន្ទាប់មកតំណាងអយ្យការបានចោទប្រកាន់ គ្រួសារជនបង្កទាំង៣នាក់ពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បរិហាកេរ្តិ៍និងជេរប្រមាថជាសាធារណៈ រួចបញ្ជូនទៅ លោក លិ សុខា ចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធី បានចូលឆ្លើយលើកទី១រួចហើយ ដែលនឹងត្រូវចូលឆ្លើយលើកទី២ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ខាងមុខ។


ឈ្មោះ មៀវ នី បញ្ជាក់បន្ថែមថា បន្ទាប់ពីរងការវ៉ៃដំយ៉ាងធ្ងន់ធ្ងរ រហូតដល់បច្ចុប្បន្ននេះ គាត់ចេះតែឈឺក្បាលនៅពេលល្ងាច សុខភាពចុះខ្សោយ ហើយត្រូវរកថ្នាំលេបរហូត ចំណែកម្តាយឈ្មោះ រុន សាយ ចេះតែឈឺក្នុងខ្លួន បានទៅថតនៅមន្ទីរពេទ្យរុស្សី ទើបគ្រូពេទ្យប្រាប់ថា បាក់ឆ្អឹងជំនី។  


ក្រោយទទួលបានព័ត៌មាននេះ ឈ្មោះ នង សំអាង បានឆាតជាសំឡេង ជះកំហឹងដាក់គ្រូពេទ្យរុស្សី និងបានគំរាមកំហែងដល់សុវត្ថិភាពក្រុមគ្រួសារជនរងគ្រោះថា «មិនអោយរួចខ្លួនឡើយ»។


ស្ត្រីរងគ្រោះម្តាយនិងកូន បានលើកដៃសំពះសំណូមពរដល់ លោកចៅក្រមស៊ើប លិ សុខា និង ឯកឧត្តម ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម កើត រិទ្ធ រឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាជួយស្វែងរកយុត្តិធម៌ជូនពួកគាត់ដោយក្តីអាណិតមេត្តា៕

إرسال تعليق

أحدث أقدم

Technology