ខេត្តព្រៃវែង÷ កម្លាំងនគរបាលជំនាញ នៃការិយាល័យចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចុះតាមដានជាប្រចាំរាល់ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក ព្រមទាំងបានបង្ការ ទប់ស្កាត់រាល់បទល្មើសនានា តាមដងទន្លេ ក្នុងភូមិសាស្ត្រទូទាំងខេត្តព្រៃវែង ដើម្បីត្រៀមកម្លាំងអន្តរាគមន៍ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលមានជួបគ្រោះថ្នាក់ផ្សេងៗនៅតាមដងទន្លេផ្លូវទឹកទូទាំងខេត្ត ។
គូបបញ្ជាក់ផងដែរថា ដើម្បីអនុវត្តនូវសេចក្ដីជូនដំណឹងលេខ ០៣០ ស.ន.ណ ចុះថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២០ របស់ក្រសួងមហាផ្ទៃ កម្លាំងនគរបាលជំនាញ នៃការិយាល័យចរាចរណ៍ផ្លូវទឹក តែងតែចុះល្បាតតាមដានជាប្រចាំនៅតាមដងទន្លេ ស្ទឹង បឹងនានា ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដើម្បីត្រៀមកម្លាំងអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឱ្យទាន់ពេលវេលារាល់ពេលមានគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ ៕