ទីតាំងល្បែងស៊ីសងមួយកន្លែង ដែលធ្លាប់បិទម្ដងរួចមកហើយ តែឥឡូវចាប់ផ្ដើមបើកដំណើរការវិញហើយ សូមអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានជួយពិនិត្យមើលផង។
អង្គភាព សារព័ត៌មាន KMS TV Online យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ទីតាំងល្បែងស៊ីសងមួយកន្លែង ដែលធ្លាប់បិទម្ដងរួចមកហើយ តែឥឡូវចាប់ផ្ដើមបើកដំណើរការវិញហើយ សូមអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានជួយពិនិត្យមើលផង។


( ភ្នំពេញ )ទីតាំងល្បែងស៊ីសងអ៊ីនធឺណិតហៅ joker ដាក់តាមទូរសព្ទ ក្នុងភូមិដំណាក់ធំ5 សង្កាត់ស្ទឹងមានជ័យទី3 ខណ្ឌមានជ័យ កំពុងតែលួចលាក់បើកយ៉ាងអាណាធិបតេយ្យ ផ្លូវលូប្រាំម្ដុំហាងម៉ាស្សាកោសជប់ ដោយមិនខ្លាចញញើតសមត្ថកិច្ចក្នុងមូលដ្ឋាន។


មហាជនជាច្រើនបានសម្តែងការ ងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះវត្តមានទីតាំងបទល្មើស ល្បែងស៊ីសង ខុសច្បាប់ខាងលើ ដែលបានបើកលេងដោយចំហរ តើអាជ្ញាធរមូលដ្ឋានបានដឹងដែរឬទេ ហេតុអ្វីបានជាបណ្ដែតបណ្ដោយឱ្យមានទីតាំងល្បែងស៊ីសងបែបនេះកើតឡើងក្នុងមូលដ្ឋា។យើងដឹងហើយថាបទល្មើសល្បែងស៊ីសងទាំងឡាយ ដែលកើតមានឡើងក្នុងមូលដ្ឋាននីមួយៗតែងតែបង្ការំខាន និងបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននោះ ព្រោះបទល្មើសល្បែងស៊ីសងទាំងនោះអាចបង្កើត បានទៅជា អំពើចោរកម្ម លួច ឆក់ប្លន់ និងបង្កភាពអសន្តិសុខក្នុងសង្គមផងដែរ។


ដូច្នេះហើយប្រជាពលរដ្ឋជាច្រើន រស់នៅក្នុងមូលដ្ឋានស្នើសុំដល់ លោកវីរៈអ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  សូមឯកឧត្តមជួយចេញបទបញ្ជាដល់មន្ត្រីថ្នាក់ក្រោមឱវាទ ចុះបង្ក្រាបទីតាំងបទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើផងទាន៕


ដើម្បីរក្សានូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុចរបស់រាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃ ដោយធ្លាប់បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៧ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។


ក្រុមការងារអ្នកសារព័ត៌មានយើងរងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕

ទូរសព្ទទំនាក់ទំនង០១២ ៧៤៣ ៦៦១

إرسال تعليق

أحدث أقدم

Technology