ដោយមានការផ្តាំផ្ញើរ សាកសួរសុខទុក្ខ និងពាំនាំនូវការសោកស្តាយពីសំណាក់ ឯកឧត្តម គួច ចំរេីន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដល់គ្រួសាររងគ្រោះដោយភ្លេីងឆេះផ្ទះ
អង្គភាព សារព័ត៌មាន KMS TV Online យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ដោយមានការផ្តាំផ្ញើរ សាកសួរសុខទុក្ខ និងពាំនាំនូវការសោកស្តាយពីសំណាក់ ឯកឧត្តម គួច ចំរេីន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដល់គ្រួសាររងគ្រោះដោយភ្លេីងឆេះផ្ទះ


(ខេត្តកណ្ដាល)នៅព្រឹកថ្ងៃទី ០៣ ខែសីហាឆ្នាំ ២០២៤ នេះ លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិក្សត្ររួមជាមួយលោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង បានជួបសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាក្រុងអរិយក្សត្រ ចែកជូនដល់គ្រួសាររងគ្រោះដោយភ្លេីងឆេះផ្ទះ ចំនួន ១គ្រួសារ ឈ្មោះ ធឺន ស្រមុំ ស្ថិតនៅភូមិព្រែកអំពិល សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ក្នុងនោះក៏មានការនិមន្តអញ្ជេីញចូលរួមដោយ ព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា ព្រះគ្រូអនុគណក្រុងអរិយក្សត្រ រួមទាំងព្រះមន្រ្តីសង្ឃនៃសាលាអនុគណក្រុង និងបាននាំយកនូវសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិការ ចូលរួមចែកជូនដល់គ្រួសាររងគ្រោះផងដែរ។




















إرسال تعليق

أحدث أقدم

Technology