រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រគល់ កូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ជូន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សម្រាប់ចែកជូន អ្នកសារព័ត៌មាន និងសមាជិករបស់ខ្លួន
អង្គភាព សារព័ត៌មាន KMS TV Online យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រគល់ កូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ជូន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សម្រាប់ចែកជូន អ្នកសារព័ត៌មាន និងសមាជិករបស់ខ្លួន


ភ្នំពេញ៖ លោក ថាំង ប៊ុនសុង អគ្គលេខាធិការ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និង សហការី ជាតំណាង លោកប្រធាន ទេស វិបុល បានអញ្ជើញទទួល កូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ចំនួន៥០០ក្បាល» ពី ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដើម្បីយកទៅចែកជូន អ្នកសារព័ត៌មាន សមាជិក សមាជិការបស់ខ្លួន ក្នុងន័យ បង្កើនការយល់ដឹង អ្វីគួរធ្វើនិងអ្វីមិនគួរធ្វើ នៅពេលចុះយកព័ត៌មាន និងធ្វើការផ្សព្វផ្សាយ ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងគុណភាព ជាពិសេស ជាមគ្គុទេសក៍តម្រង់ទិសអ្នកសារព័ត៌មានកុំឱ្យដើរហួសដែនកំណត់នៃច្បាប់ សិទ្ធិដែលខ្លួនមាន និងដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន នៅកម្ពុជា។


ពិធីប្រគល់កូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន សមាគមអ្នកសារព័ត៌មាន និង អ្នកសារព័ត៌មានជាច្រើនរូប នៅរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។


គួរកត់សម្គាល់ថា ក្រោយពី ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ គឺសមាគមអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើន បានបង្ហាញការគាំទ្រ។


សូមបញ្ជាក់ថា «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» បានផ្តើមរៀបចំចងក្រងកាលពីខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមផ្តល់មតិយោបល់ពីអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន អង្គការ UNESCO និងអ្នកពាក់ព័ន្ធផ្សេងទៀត។ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» នេះ មានកម្រាស់ ១៤ទំព័រ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជាបែងចែកជា ៤ជំពូកធំៗ និងមាន៧ផ្នែកក្នុងជំពូកទី២ ដែលនិយាយពីគោលការណ៍គ្រឹះជាមូលដ្ឋាននៃវិជ្ជាជីវៈសារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន៕













إرسال تعليق

أحدث أقدم

Technology