ទីតាំងបង្កប់ល្បែងសុីសងតាមប្រព័ន្ធអនឡាញ"ភ្នាល់បាល់" មួយកន្លែងស្ថិតនៅខាងក្រោយផ្សារដេប៉ូ ផ្លូវលេខ១៥៦ ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ពាក់ព័ន្ធទីតាំងខាងលើប្រជាពលរដ្ឋមានការសំណូមពរដល់លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោកនឹងលោក ជា ពិសី អភិបាលនៃគណ:អភិបាលខណ្ឌទួលគោក
ជាពិសេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
សូមលោកឯកឧត្តមមេត្តាជួយចាត់កម្លាំងជំនាញ ជួយចុះត្រួតពិនិត្យមើលទីតាំងនោះផងទាន ដោយក្ដីអនុគ្រោះ
(ដើម្បីរក្សាបាននូវ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព)
ថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤